ថ្លែងនាពេលនោះដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានលើកឡើងនៅស្នាដៃដែលទាហាន នាយទាហានរងទាំងអស់ បានខិតខំប្រឹងប្រែង ព្យាយាមលះបង់កម្លាំងកាយចិត្តបំពេញនូវតួនាទីបានយ៉ាងល្អ ហើយក៏បានដាក់ទិសដៅបន្តគឺសូមឱ្យនាយទាហានទាំងអស់បន្តខិតខំប្រឹងប្រែងនិងតួនាទីភារកិច្ចបន្ថែមទៀត,បន្តពង្រឹងការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៏សង្គ្រាះបន្ទាន់ hotline 1292 បន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់ពីសារៈសំខាន់អោយបានកាន់តែច្រើនបន្ថែមទៀត,បន្តពង្រឹងការងារស្រាវជ្រាវបង្ក្រាបនិងអនុវត្តឲ្យបានត្រឹមត្រូវ,ពង្រឹងការងារព័ត៌មានសន្តិសុខកម្លាំងជំនាញត្រូវក្តាប់ឱ្យបាននៅរាល់ព័ត៌មានឲ្យបានជូនលោកមេបញ្ជាការ,នាយទាហានទាំងអស់ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ជាពិសេសបទបញ្ជាផ្ទៃក្នុងអង្គភាពឲ្យបានល្អ និងត្រូវមានសាមគ្គី ស្រឡាញ់គោរពអោយតម្លៃគ្នា បំពេញការងារជូនអង្គភាពហើយបានល្អ ដើម្បីអង្គភាពយើងទាំងអស់គ្នា។
មុននឹងបញ្ចប់លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានអរគុណដល់នាយទាហាន នាយទាហានរងទាំងអស់ដែលបានខិតខំប្រឹងប្រែងនិងលះបង់នៅក្តីសុខផ្ទាល់ខ្លួននិងភាពហត់នឿយបំពេញនៅតួនាទីភារកិច្ចបានយ៉ាងល្អនិងបានជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អជួបតែសុភមង្គលជោគជ័យក្នុងការងារគ្រប់ភារកិច្ច៕




























No comments:
Post a Comment