www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 18, 2026

បារីក្លែងក្លាយនិងសម្ភារ:ផលិត ៤០០ តោនត្រូវបានដុតបំផ្លាញចោលហើយ



( ត្បូងឃ្មុំ ): បារីក្លែងក្លាយ និងសម្ភារ:ផលិត ៤០០ តោន ដែលកន្លងមកអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានក្នុងខេត្តត្បូងឃ្មុំមិនហ៊ានបង្ក្រាបនោះ ត្រូវបានឯកឧត្តម លី សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំរៀបចំដុតបំផ្លាញចោលនាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៦ តាមដីកាសម្រេចរបស់សាលាដំបូងខេត្តត្បូងឃ្មុំ ស្ថិតនៅទីតាំងដីឡូត៍ឋានសួគ៌ថ្មី ភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។



ពិធីដុតបំផ្លាញនេះ មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត តំណាងស្ថាប័នអយ្យការ តុលាការ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីតំណាង HIS សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ស្ថានតំណាងគយបារាំង ភ្នាក់ងារអនុវត្តច្បាប់អន្តរជាតិ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកពាក់ព័ន្ធជាច្រើនរូបទៀត ។



វត្ថុតាងដែលបានដុតកម្ទេចចោលនោះរួមមាន បារីក្លែងក្លាយជាង ៦០ ម៉ាក ដូចជាម៉ាក Marlboro, ESSE, MEVIUS, 555, Camel, Winston, Seven Stars រួមទាំងបារីចិន និងបារីម៉ាកបរទេសជាច្រើនទៀត សរុបប្រមាណ ៤០០ តោន ដែលវត្ថុតាងទាំងនេះ គឺជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយកម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងរោងចក្រចំនួន ៦ កន្លែង និងឃ្លាំងស្តុក ១ កន្លែង នៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ ។



ឯកឧត្តម លី សុផាន់ណា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានសហការគ្នាបង្ក្រាបទីតាំងផលិតបារីខុសច្បាប់នេះទទួលបានជោគជ័យ ។ 



ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការដុតបំផ្លាញវត្ថុតាងនៅថ្ងៃនេះ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបការផលិត ការជួញដូរ ចរាចរណ៍ផលិតផលក្លែងក្លាយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ចជាតិ ព្រមទាំងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ លើសពីនេះ សកម្មភាពនេះ ក៏ជាការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ធានាសុវត្ថិភាពសង្គម និងបង្កើនការគាំទ្រ ព្រមទាំងទំនុកចិត្តដល់វិនិយោគិន និងប្រជាពលរដ្ឋផងដែរ ។



វត្ថុតាងទាំងអស់ត្រូវបានឆាបឆេះ និងដុតកម្ទេចដោយផ្ទាល់នៅនឹងកន្លែង ដើម្បីធានាអះអាងថា គ្រឿងសម្ភារខុសច្បាប់ទាំងនេះ ត្រូវបានបញ្ចៀសទាំងស្រុង មិនអាចហូរចូលទីផ្សារជាថ្មីបានឡើយ ។ របាយការណ៍បានគូសបញ្ជាក់បន្ថែមថា ការបង្ក្រាបទីតាំងផលិតបារី និងការដុតបំផ្លាញវត្ថុតាងម៉ាកបារីក្លែងក្លាយនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ស្របតាមយន្តការច្បាប់ ដោយមានការគាំទ្រ និងសហការពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងសេដ្ឋកិច្ចជាតិ ៕ ទ្រា ខ្នោ













































No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages