www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, August 20, 2026

ប្រជាពលរដ្ឋកំពង់តែជម្លៀសខ្លួនចេញពីការតម្លើងទឹកទន្លេមេគង្គ



( ត្បូងឃ្មុំ ): ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានទាបៗជាប់ផ្ទាល់ដី កំពង់តែជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ទៅរកទីទួលសុវត្តិភាពជាបណ្ដើរៗហើយ ខណ:ទឹកទន្លេនៅតែបន្តតម្លើងមិនឈប់ឈរ និងហូរចូលក្រោមផ្ទះរបស់ប្រជាពលរដ្ឋជាបណ្ដើរៗហើយនេះ ។



លោក សុខ គ្រីម ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៦ ថា ទឹកមិនទាន់លិចដល់លំនៅដ្ឋានរបស់គាត់នោះទ រីឯប្រជាពលរដ្ឋកំពង់តែពរទូក ( បិតទូក )របស់គាត់នៅក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងដែរថា ផ្ទះរបស់គាត់ទាបជាងគេ គឺសង់នៅផ្ទាល់ដី បានរើ ជញ្ជូនឥវ៉ាន់ទៅស្នាក់នៅទីទួលសុវត្តិភាព រួចអស់ហើយ បើទោះជាខណ:ពេលនេះទឹកទន្លេមិនទាន់លិចដល់ផ្ទះរបស់គាត់ក៏ដោយ ព្រោះថា ទឹកទន្លេមេគង្គ ពេលនេះមិនទានថមថយស្រកចុះទៅវិញនោះទេ ។



ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គនៅក្នុងភូមិបឹងទន្សោង ឃុំទន្លេបិទ បានឲ្យដឹងនារសៀលថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នេះថា គាត់បានភាសខ្លួន មកស្នាក់នៅបណ្ដោះអាសន្យលើទីទួលសុវត្តិភាព ក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនេះរយ:ពេល ៣ ថ្ងៃមកហើយ អត់ទាន់មានទឹកស្អាត ប្រើប្រាស់ប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅឡើយទេ សូម្បីតែថ្នាំសង្កូវក៏មិនទាន់មានមន្ត្រីសុខាភិបាលមកប្រចាំការនៅទីនេះនោះទេ ក្នុងនោះផងដែរក៏មិនទាន់មានសមត្តកិច្ចណាចុះមកការពារសុខសុវត្តិភាពផងដែរ ។


លោក កែវ វណ្ណ: ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ហៃទី ២០ ខែសីហា ឆ្នាំ ២០២៦ ថា ទឹកមិនទាន់លិចនៅឡើយទេ ពលរដ្ឋដែលទៅស្នាក់នៅបណ្ដោះអាសន្យនោះ គាត់យកសត្វពាហន:ទៅទីនោះទេ ចាំមើលពីរបីថ្ងៃទៀតសិន ។

លោក វិរ:សេនីយ៍ឯក សាំង ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងដែរថា ចាំមើលថ្នាក់លើបញ្ជាមកសិន ។


ភ្នាក់ងារសារព័ត៌មានយើងព្យាយាមទាក់ទងទៅឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ជាច្រើនលើកច្រើនសារដែរ តែឯកឧត្តមមិនទទួលទូរស័ព្ទនោះទេ ។


លោក សុខ ឡេងម៉េង ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឲ្យដឹងនាព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ ថា កម្ពស់ទឹកទន្លេមេគង្គ នៅក្តារម៉ែត្រក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ទឹកទន្លេមេគង្គមានលំពស់ ៨,៧០ ម ធៀបព្រឹកថ្ងៃម្សិលមិញទឹកឡើង ០,១៣ ម កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១១,២០ ម ដោយឡែក កម្ពស់ទឹកទន្លេមេគង្គ នៅស្ថានីយ៍កំពង់ចាម

ទឹកមានកម្ពស់ ១៣,១៦ ម ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០,១៦ ម បើធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះ ទឹកខ្ពស់ជាង ២,៨០ ម ហើយកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ ម ៕ ទ្រា ខ្នោ

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages