( ត្បូងឃ្មុំ ): ពិធីដេញថ្លៃសាងសង់ផ្លូវក្រាលគ្រួសក្រហម ១ គម្រោងនៅក្នុងសាលាឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្វៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦ ក្រុមហ៊ុនអុកឡុកចាំយកលុយទឹកតែខកចិត្ត ដោយសារតែ ដោយសារតែលោក លន់ ឬទ្ទី ម្ចាស់ក្រុមហ៊ុនដែលល្បីល្បាញខាងចចារទឹកតែ និងល្បីល្បាញខាងគំរាមកំហែងអ្នកសារព័ត៌មាននោះ មិនបានមកជួយចចារទឹកតែ ។
គម្រោងផ្លូវគ្រួសក្រហមខាងលើនេះ មានប្រវែង ១,៤២ គីឡូម៉ែត្រ ទទឺង ៥ ម៉ែត្រ លូទោលកាត់ផ្លូវ ២ កន្លែង និងស្លាកសញ្ញាគម្រោង ១ កន្លែង តំលៃប៉ាន់ស្មាន ១៣០.១១០.៨០០ រៀល ក្រុមហ៊ុន ហង្ស គួយហេង ដេញបានក្នុងតម្លៃ ៤៥ លានរៀល មានការចុះតម្លៃជាង ៨៥ លានរៀលឯណោះ ធ្វើឲ្យឃុំឈូកមានការចំណេញថវិការជាតិ មហាជនសង្កេតឃើញថា ការដេញថ្លៃលើកនេះ និងការដេញថ្លៃផ្លូវបេតុង និងសាងសង់ទ្វាទឹកកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅថ្មីៗនេះ ដែលបណ្ដាញសង្គម បានផ្សព្វផ្សាយថា ក្រុមហ៊ុនចចារទឹកតែត្រូវរូវគ្នា តែត្រូវរដ្ឋបាលឃុំឈូល ចេញមុខទាញយកមតិប្រជាពលរដ្ឋមកបាំងមុខ តវ៉ាបំភ្លឺថា ការដេញថ្លៃនោះ មានតម្លាភាព និងត្រឹមត្រូវ ដោយសេរី និងយុតិធម៌ទៅវិញ តែថវិការជាតិនៅក្នុងគម្រោងនៅសល់តិចជាងការដេញថ្លៃផ្លូវលើលនេះ ។ តែការដេញថ្លៃនាព្រឹកថ្ងៃទី ២ ខែកញ្ញា ២០២៦ នេះ វិញ មហាជនសង្កេតឃើញថា មានការចុះតម្លៃទាបយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុនចចារទឹកតែមិនត្រូវគ្នា នៅសល់ថវិការគម្រោងយ៉ាងច្រើន ធ្វើឲ្យឃុំឈូកមានការរីកចំរើន ដែលផ្ទុយស្រលះ ពីការដេញថ្លៃកាលពីថ្ងៃទី ១០ ខែសីហាកន្លងទៅ ដែលរដ្ឋបាលឃុំឈូកចេញសេចក្ដីបំភ្លឺថា មានតម្លាភាព ព្រោះតែក្រុមហ៊ុនចាំអុកឡុកយកលុយទឹកតែគម្រោងសប្បាយចិត្ត ៕ ទ្រា ខ្នោ










No comments:
Post a Comment