www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, September 10, 2026

ពិធីដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ១ គម្រោង និងផ្លូវក្រាលគ្រួសក្រហម ១ គម្រោងទៀត នៅក្នុងសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ







( ត្បូងឃ្មុំ ): ពិធីដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ១ គម្រោង និងផ្លូវក្រាលគ្រួសក្រហម ១ គម្រោងទៀត នៅក្នុងសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ មហាជនសង្កេតឃើញក្រុមហ៊ុន វេង លាភ ដែលលោក ជីប សុទ្ធ មេឃុំទ្រៀក មិនទទួលសំណើដេញថ្លៃ កាលពីថ្ងៃទ ២ ខែកញ្ញា ២០២៦ កន្លងមក ប៉ុន្តែនៅថ្ងៃទី ១០ កញ្ញា ២០២៦ នេះ បែជាក្រុមហ៊ុន វេង លាភ បានដាក់សំណើដេញថ្លៃ បានផ្លូវបេតុង ១ គម្រោង នៅក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំទៅវិញ ។



គម្រោងផ្លូវបេតុងអាមេដែលក្រុមហ៊ុន វេង លាភ ដេញបានខាងលើនេះ រត់នៅក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំមានប្រវែង ០,៥២២ គីឡូម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាសបេតុង ០,១៥ ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៧៤.៦២២.៨០០ រៀល ក្រុមហ៊ុន វេង លាភ ដេញបានក្នុងតម្លៃ ១១៤.៩០០.០០០ រៀល នៅសល់ថវិការគម្រោងប្រម៉ានជា ១៥៩ លានរៀលជាង ។ ដោយឡែកផ្លូវក្រាលគ្រួសក្រហម ១ គម្រោងទៀតរត់នៅក្នុងរូង ស្រុកមេមត់ដូចគ្នា មានប្រវែង ១,៥០៣ គីឡូម៉ែត្រ ទទឹង ៤ ម៉ែត្រ កម្រាស់គ្រួស ០,១៥ ម៉ែត្រ លូម៉ូលទោលកាត់ផ្លូវចំនួន ៤ កន្លែង តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១១១.៥៤៩.៥០០ រៀល ក្រុមហ៊ុន ទ្រី ម៉ារឌី ដេញបានក្នុងតម្លៃ ៣៦.៤៧២.០០០ រៀល ការដំណើរការដេញថ្លៃផ្លូវនេះ មានសភាពរលូន ដោយសេរី និងយុតិធម៌ ។



ក្រុមហ៊ុនដេញថ្លៃមួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុន វេង លាភ ធ្លាប់អនុវត្តគម្រោងមានភាពយឺតយ៉ាវ និងមានរឿងអាស្រូវខ្លះៗនៅក្នុងឃុំមួយចំនួនក៏ពីតមែន តែបើលោកមេឃុំនោះ មិនធ្វើចំណារ ឬដាក់សំណើរទៅថ្នាក់លើទេនោះ ថ្នាក់លើក៏មិនអាចមានសិទ្ធិដាក់ក្រុមហ៊ុននោះ ចូលទៅក្នុងបញ្ជីរខ្មៅបានដែរ ។ ក្រុមហ៊ុនមួយចំនួនតូចបានបន្ថែមថា បើសិនជាលោកមេឃុំនោះ បានចារចំណារ ឬដាក់សំណើរទៅលោកអភិបាលខេត្តហើយ តែបើលោកអភិបាលខេត្ត មិនចុះហត្ថលេខាដាក់ក្រុមហ៊ុននោះ ចូលចូលទៅក្នុងបញ្ជីខ្មៅ នោះជាសិទ្ធិរបស់លោកអភិបាលខេត្តទេ ហើយក្រុមហ៊ុននោះ នៅតែដាក់សំណើរដេញថ្លៃ ដើររកសុីទទួលទានបានជាធម្មតា ៕ ទ្រា ខ្នោ





No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages