www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, September 20, 2026

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរខេត្តត្បូងឃ្មុំ មេតាជួយកែលម្អរផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលរងការខូចខាតយ៉ាងខ្លាំង



( ត្បូងឃ្មុំ ): ប្រជាពលរដ្ឋរស់នៅក្នុងឃុំដូនតី ស្រុកពញាក្រែក និងឃុំអិញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ សំនូមពរដល់អាជ្ញាធរខេត្តត្បូងឃ្មុំ ជួយជួសជុលផ្លូវក្រាលកៅស៊ូមួយខ្សែ រត់ពីឃុំអិញ្ចើម ស្រុកត្បូងឃ្មុំទៅឃុំដូនតី ស្រុកពញាក្រែក ដើម្បីឲ្យពួកគាត់បានងាយស្រួលក្នុងការធ្វើដំណើរទៅបំពេញការងារ និងដឹកជញ្ជូនកសិផលទៅករកទីផ្សារផង ។


ប្រជាពលរដ្ឋបន្តថា ផ្លូវខាងលើនេះ មានការខូចខាតយ៉ាងដំណំដោយសារតែជំនន់ទឹកភ្លៀងនៅរដូវវស្សា ព្រោះតែគ្មានបណ្ដាញលូរំដោះទឹកភ្លៀង ពេលមេឃរាំងដីហុយទ្រលោម ពេលមេឃភ្លៀងទឹកដក់មើលរណ្ដៅតាមផ្លូវមិនឃើញ ជឹះម៉ូតូធ្លាក់រណ្ដៅស្ទើជ្រុះថ្លើមម្ដងៗទៅហើយ ពិបាកធ្វើដំណើរខ្លាំងណាស់ ។


ភ្នាក់ងារសារព័ត៌មានយើង បានព្យាយាមទាក់ទងទៅលោក លី សុភាលីន អភិបាលស្រុកពញាក្រែកនារសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៦ នេះដែរ តែលោកអភិបាលស្រុកពញាក្រែក មិនទទួលទូរស័ព្ទនោះទេ ។


លោក អាន សុីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានឲ្យដឹងនារសៀលថ្ងៃខែឆ្នាំដដែលនេះថា ក្រសួងបានចុះសិក្សារួចយូរណាស់មកហើយដែរ ប៉ុន្តែលុយហិរញ្ញវត្ថុយើងខ្វះខាត ទំលាក់មកមិនទាន់ លោកប្រធានមន្ទីរបានរាយការណ៍ទៅរដ្ឋមន្ត្រី ២ ដងហើយ ប៉ុន្តែយើងឃើញជាក់ស្ដែងគឺលុយទំលាក់មកមិនទាន់ ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ យើងមិនចង់ទុកផ្លូវណាមួយឲ្យខូចពិបាកធ្វើឡើងវិញទេ ប៉ុន្តែឥឡូវជាក់ស្ដែង ព្រោះអីក្រសួងក៏ជាអ្នកអនុវត្តមន្ទីរក៏ជាអ្នកអនុវត្ត ប៉ុន្តែថវិការមានកំណាត់ ហើយហិរញ្ញវត្ថុ អ្នកកាន់មែន តែថវិការមានកំណត់ ហើយផ្លូវខូចច្រើន មិនមែនខូចតែខេត្តយើងទេ ខេត្តគេក៏ខូចដូចគ្នាដែរ ។


លោក អាន សុីណា បន្តថា កន្លែងហ្នឹងបានយើងពិបាកឆ្លើយជាមួយប្រជាពលរដ្ឋណាស់ ដល់ពេលអ្នកសារព័ត៌មានយើង ហ្នឹងគាត់ចេះតែចុះ ប៉ុន្តែបើចុះក៏ចុះចោះបើយើងជាក់ស្ដែអញ្ចឹងទៅហើយ បើសិនជាថវិការយើងមានចែករំលែកមកធ្វើ សុខចិត្តមកធ្វើម្ដងមួយគីឡូ ពីរគីឡូក៏បានដែរ ប៉ុន្តែមិនមែនតែមួយខេត្តឯណា ខេត្តគេក៏មានដែរ ហើយខេត្តយើងក៏ច្រើនកន្លៃងដែរ ។


លោកប្រធានមន្ទីបន្ថែមថា គួរថាមិនដឹងជា យកមុកទៅទុកឯណា សូមអ្នសារព័ត៌មាន ជួយជំរាបដល់ប្រជាពលរដ្ឋយើងតាមហ្នឹងផង ។


ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ផ្លូវនេះខូចជាយូរឆ្នាំមកហើយ តែមិនទាន់ឃើញគេជួសជុលឡើងវិញនោះទេ ហើយបើមេឃរាំងយូរបានភ្លៀងមក ដីហើម ធ្វើដំណើរអឹលខ្លាំងណាស់ បើរម៉កម៉ូតូវិញវិលតែកង់អត់ទៅមុខទេ ប្រជាពលរដ្ឋពិបាកក្នុងការអាស្រ័យផលយ៉ាងខ្លាំង ។


ប្រជាពលរដ្ឋបានសំណូមពរដល់លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មេតាជួយពិនិត្យ និងសម្រួលដលពួកគាត់បានធ្វើដំណើផងទាន ៕ ទ្រា ខ្នោ














No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages