www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, September 18, 2026

លោក អ៊ុំ រាត្រី ជំរុញឲ្យពលរដ្ឋភៀសសឹកបង្កើត Home Stay ដើម្បីឈ្លៀតឱកាសរកប្រាក់ចំណូលពីវិស័យទេសចរណ៍



( ខេត្តបន្ទាយមានជ័យ ): លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះផ្សព្វផ្សាយផែនការអភិវឌ្ឍ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋភៀសសឹក នៅតាមភូមិរង់ចាំទាំង ៦ នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ ឱ្យរៀបចំបង្កើតសេវាកម្មផ្ទះស្នាក់អាស្រ័យ (Home Stay) ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងទទួលបានចំណូលបន្ថែមពីភ្ញៀវទេសចរ ដែលចង់មកស្នាក់នៅរយៈពេលខ្លី ។



ដើម្បីសម្រួលដល់ដំណើរការនេះ អាជ្ញាធរខេត្ត បានរៀបចំ ទម្រង់បែបបទសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់បង្កើតផ្ទះស្នាក់នៅ ធ្វើការបំពេញព័ត៌មាន ឱ្យបានច្បាស់លាស់ ដោយតម្រូវឱ្យបញ្ជាក់ពីលេខផ្ទះ ឈ្មោះភូមិ និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងជាដើម ។



ការរៀបចំសេវាកម្មផ្ទះស្នាក់អាស្រ័យនេះ មិនត្រឹមតែជួយពង្រីកសក្តានុពលទេសចរណ៍មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រ ដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនដល់គ្រួសារប្រជាពលរដ្ឋផ្ទាល់ផងដែរ ៕















No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages