ប្រជាពលរដ្ឋដែលកំពង់តែរ៉ែងមាសនៅក្នុងភូមិរលួសតូច ឃុំសុចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឲ្យដឹងនារសៀលថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ ថា គាត់ធ្វើអាជីវកម្មនេះ គឺបានបង់លុយទៅឲ្យលោកមេភូមិ ទើបគាត់អាចរ៉ែងមាសនេះបាន ។
លោក គឺម សុីន មេភូមិរលួសតូច បានឲ្យដឹងនាថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៦ ថា លោកមិនបានដឹងពីការប្រកបអាជីវកម្មរ៉ែមាស់នៅក្នុងភូមិនេះ ថាមានចំនួនប៉ុន្មានគ្រួសារនោះទេ ពលរដ្ឋខ្លះគាត់ធ្វើអាជីវកម្មកន្លែងនេះបន្តិចកន្លែងនោះបន្តិច មិនអាចកំណត់បាននោះទេ ហើយការធ្វើអាជីវកម្មនេះមិនមានអាជ្ញាប័ណនោះទេ ។
លោក គឺម សុីន មេភូមិរលូសតូចបន្តថា អាជ្ញាធរក៏មិនមានការទុបស្កាត់នោះដែរ ដោយសារតែប្រជាពលរដ្ឋគាត់មិនដឹងជាទៅរកសុីអ្វីក្រៅពីការប្រកបអាជីវកម្មរ៉ែមាសនេះ ។
លោក ប្រាក់ មិន មេឃុំសុចិត្រ បានឲ្យដឹងនៅថ្ងៃដដែលនេះថា លោកមេឃុំមិនដឹងអ្វីទេ ឲ្យសួរទៅលោកមេភូមិទៅ ចំពោះការបង់លុយទៅឲ្យខាងណាៗនោះក៏លោកមេឃុំមិនដឹងអ្វីដែរ ។
លោក ឃុត ណាត អធិការស្រុកសណ្ដាន់ បានឲ្យដឹងដែរថា សូមសួរទៅខាងបរិស្ថាន ឬក៏សួរទៅខាងស្រុក បានដឹង ។
លោក សុីន វណ្ណាវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានឲ្យដឹងថា ប្រជាពលរដ្ឋអាស្រ័យផលរ៉ែមាសអនាធិបតេយ្យនៅក្នុងភូមិរលួសតូច ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំនេះ តាំងពីឆ្នាំ ៨០ ជាងមកម្លេះ អាជ្ញាធរបានបង្ក្រាបជាច្រើនលើកច្រើនសារមកហើយ តែនៅតែមានធ្វើឡើងវិញដដែល ។
លោកអភិបាលស្រុកបន្តថា ការធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យនេះ កន្លងមកធ្លាប់មានបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សទៀតផងដែរ តែអាជ្ញាធរកំពង់តែរកវិធានការបង្ក្រាបបិតមិនឲ្យធ្វើទៀតទេ ព្រោះរ៉ែនេះមានក្រុមហ៊ុនគេមានអាជ្ញាប័ណកំពង់តែវិនិយោគជាមួយរដ្ឋាភិបាលត្រឹមត្រូវ តែប្រជាពលរដ្ឋនៅតែធ្វើជាបន្តបន្ទាប់ ក្នុងនោះផងដែរខាងរ៉ែ និងថាមពល កំពង់តែរៀបចំចាត់វិធានការហើយ ។
លោក លី ស្រេង ប្រធានបរិស្ថានប្រចាំស្នាក់ការ ស្នងអន គ្រប់គ្រងតំបន់រលួសតូច អូរផ្អាវ ស្រែព្រីង និងស្នងអន បានឲ្យដឹងថា លោកកំពង់តែគ្រុនឈាមងើបមិនរួចទេ បើមានការអ្វីសួរទៅលោកប្រធានមន្ទីរទៅ ។
លោក ឱ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងដែរថា ករណីនេះកន្លងមកយើងមា ការនង្ក្រា ជាហូហែរជាបន្តបន្តបន្ទាប់ ប៉ុន្តែពេលនេះមានការកើតឡើងទៀតបទល្មើសហ្នឹង ។ ហើយម៉្យាងទៀតស្ថិតនៅក្នុងដែនអាជ្ញាប័ណរបស់ក្រុមហ៊ុនផង និងក្រៅអាជ្ញាប័ណក្រុមហ៊ុនផង គឺក្រៅតំបន់ព្រៃឡង់ផងនៅក្រៅផង ។
លោក ឱ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបន្តថា ការងារនេះលោកប្រធានបានសហការជាមួយមន្ទីររ៉ែ និងថាមពល និងលោកប្រធានមន្ទីរបរិស្ថានបានចូលសុំយោបល់ឯកឧត្តមអភិបាលខេត្តដែរ ហើយលោកអភិបាលខេត្ត បានបញ្ជាក់ថា កុំអាលបង្ក្រាប ទុកពេលឲ្យគាត់រុះរើដោយខ្លួនឯងសិន ។
លោកប្រធានមន្ទីរបរិស្ថានបន្ថែមថា បែបមិនយូរប៉ុន្មានទេ លោកប្រធានគឹតថា ខេត្តនឹងអាចចេញ ស ជ ណ ក្នុងពេលឆាប់ៗនេះ ដើម្បីបិទសកម្មភាពទាំងអស់នេះហើយ ៕ ទ្រា ខ្នោ




















No comments:
Post a Comment