www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, October 14, 2026

ពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ១៩ ម៉ឺននាក់



( ខេត្តព្រះសីហនុ ):លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៦ ) ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុបចំនួន ១៩៥.៩៩៤ នាក់ រួមមាន ភ្ញៀវជាតិ ១៩០.១២២ នាក់ ភ្ញៀវបរទេស ៥.៨៧២ នាក់ មានការកើនឡើង ៣,៥៩% ។



ក្នុងនោះការលំហូរភ្ញៀវធ្វើដំណើរកម្សាន្តតាមបណ្ដាកោះសរុប ១.៦៣១ នាក់ ភ្ញៀវជាតិ ៩៧៨ នាក់ និងភ្ញៀវបរទេស ៦៥៣ នាក់ ភ្ញៀវធ្វើដំណើរតាមផ្លូវអាកាស ទទួលជើងហោះហើរចំនួន ១១ ជើង មានអ្នកដំណើរ ៥៨៣ នាក់ កើនឡើង ១,២១% ក្នុងនោះភ្ញៀវជាតិ ៧ នាក់ និងភ្ញៀវអន្តរជាតិ ៥៧៦ នាក់ ៕ ទ្រា ខ្នោ














































No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages