www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, October 24, 2026

ពិធីដេញថ្លៃសាងសង់ផ្លូវបេតុងអាមេចំនួន ២ គម្រោងនៅក្នុងសាលាឃុំឆែបពីរ ស្រុកឆែប ក្រុមហ៊ុនចចារទឹកតែត្រូវរូវគ្នា



( ខេត្តព្រះវិហា ): ពិធីដេញថ្លៃសាងសង់ ផ្លូវបេតុងអាមេ ២ គម្រោង នៅក្នុងសាលាឃុំឆែបពីរ ក្រុមហ៊ុនដេញថ្លៃចចារលុយទឹកតែត្រូវរ៉ូវគ្នាពីខាងក្រៅ មុនចូលដាក់សំណើរដេញថ្លៃ ។



ពិធីដេញថ្លៃសាងសង់ផ្លូវនេះ កាលពីព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦ នៅក្នុងសាលាឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហា ដោយមានការអញ្ជើញចូលរួមសង្កេតការណ៍ពីសំណាក់អ្នកសារព័ត៌មានជិត ១០០ នាក់ និងក្រុមហ៊ុនចាំអុកឡុកយកលុយទឹកតែជាច្រើននាក់ផងដែរ ។



គម្រោងផ្លូវទី ១ នៅក្នុងឃុំឆែបពីរ ផ្លូវបេតុងអាមេប្រវែង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ លម្រាស់ ០,១៥ ម៉ែត្រ និងស្លាកសញ្ញាគម្រោង ១ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ១៤២.៨១៨.២០០ រៀល មានក្រុមហ៊ុន ៣ ក្រុហ៊ុនបានដាក់សំណើរដេញថ្លៃ ក្រុមហ៊ុនដែលដេញបាន គឺក្រុមហ៊ុន គង់ សុផាត ម្ចាស់ក្រុមហ៊ុនឈ្មោះ ជា សុីវណៃ និង ២ ក្រុមហ៊ុនទៀត ជួយដាក់ឯកសារបំពេញកូរ៉ុម រីឯក្រុមហ៊ុនផ្សេងៗទៀត ចាំយកលុយទឹកតែ ហើយក្រុមហ៊ុន គង់ សុផាត ជាអ្នកបោះទឹកតែដេញបានក្នុងតម្លៃ ១៣៩.៨១៨.០០០ រៀល ចុះតម្លៃតែ ២,០% ។



គម្រោងទី ២ សាងសង់ផ្លូវបេតុងអាមេនៅក្នុងឃុំស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហា ផ្លូវប្រវែង ៤០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ ដាក់លូកាត់ផ្លូវទោលអង្កត់ផ្ចិត ០,៦០ ម៉ែត្រ ប្រវែង ៧ ម៉ែត្រ ចំនួន ១ កន្លែង លូកាត់ផ្លូវទោលអង្កត់ផ្ចិត ០,៨០ ម៉ែត្រ ប្រវែង ៧ ម៉ែត្រ ចំនួន ១ កន្លែង ភ្លើងសូឡាបំភ្លឺផ្លូវ ២ ដើម និងស្លាកសញ្ញាគម្រោង ១ តម្លៃប៉ាន់ស្មានដាក់ឲ្យដេញ ៣៣១.០៥៧.៧៦៧ រៀល មានក្រុមហ៊ន ៣ បានដាក់សំណើរដេញថ្លៃ ហើយក្រុមហ៊ុនដែលដេញបាន គឺក្រុមហ៊ុន ហៃ ម៉ានីមុិច រីឯក្រុមហ៊ុន ២ ទៀតជួយដាក់ឯកសារបំពេញកូរ៉ុម ហើយក្រុមហ៊ុន គ័ង លីណែត ម្ចាស់ក្រុមហ៊ុនឈ្មោះ ជា ប៉ោគ័ង ដេញបានក្នុងតម្លៃ ៣២៦.៥៥៧.០០០ រៀល ចុះតម្លៃតែ ១,៣៥ % ដោយសារតែក្រុមហ៊ុនចចារលុយទឹកតែត្រូវរ៉ូវគ្នាពីខាងក្រៅ មុនចូលដាក់សំណើរដេញថ្លៃ ។



មហាជនសង្កេតឃើញថា ការដេញថ្លៃផ្លូវខាងលើនេះ ក្រុមហ៊ុនមានការឃុបឃិតគ្នា យកលុយជាតិដែលជាញើសឈាមរបស់ប្រជាពលរដ្ឋនៅក្នុងគម្រោងផ្លូវ ទៅហែកចែកទឹកកតែគ្នាចាយយ៉ាងរំភើយ ។



ក្រោយចប់ពិធីដេញថ្លៃ លោក លន់ ឬទ្ធី ម្ចាស់ក្រុមហ៊ុន លន់ ឬទ្ធី បានបញ្ជូនជើងឲ្យអ្នកសារព័ត៌មានផ្សាយអីផ្សាយទៅ មិនខ្វល់នោះទេ ។ លោក លន់ ឬទ្ធី បានយកអំណាចឯកឧត្តមអភិបាលខេត្តព្រះវិហា មកគម្រៀមអ្នកសារព័ត៌មានថា ឲ្យតែព័ត៌មានណាហានផ្សាយពីក្រុមហ៊ុនយាយ ជា សុីវណៃ ហ្នឹងមិនបានទេ ព្រោះយាយ ណៃ ហៅយាយសក់ ស និងឯកឧត្តមអភិបាលខេត្តព្រះវិហា រាប់អានគ្នាស្នឹតស្នាលណាស់ ឲ្យតែផ្សាយ ច្បាស់ជាឯកឧត្តមអភិបាលខេត្តព្រះវិហា ហៅអ្នកសារព័ត៌មាននោះទៅសួរនាំម្ដងមួយៗហើយ ។



ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហា បានឲ្យដឹងនាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៦ នេះថា ទី ១ និយាយជារួមសូមឲ្យធ្វើការដេញថ្លៃទៅតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ គេហៅថាតាមសៀវភៅធីម ការដេញថ្លៃត្រូវឲ្យមានតម្លាភាព និងយុតិធម៌ ទី ២ ឯកឧត្តមមិនកាន់ជើងទៅលើក្រុមហ៊ុនណានោះទេ ក្រុមហ៊ុនដែលមានលទ្ធភាព សមត្តភាពធ្វើបាន ហើយទុកឲ្យគណកម្មការលទ្ធកម្មរបស់ឃុំជាអ្នកសម្រេច ទី ៣ ចំពោះ យាយណាៗ សក់ ស ឬក៏សក់ខ្មៅនោះ ឯកឧត្តមអភិបាលខេត្តអត់ស្គល់ទេ ។ 



ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហា បានបន្តថា ហើយចំពោះអ្នកកាសែត សុំឲ្យជួយមើលជាភ្នែកជាច្រមុះផង ហើយបើឃើញខុសថាខុស ត្រូវថាត្រូវទៅ ឯកឧត្តសុំលើកទឹកចិត្តអ្នកកាសែតសុំរាយការ ប៉ុន្តែសុំរាយការឲ្យពិត កុំឲ្យរាយការបំភ្លើស រាយការបំភ្លៃ ។



ឯកឧត្តមអភិបាលខេត្តព្រះវិហាបន្ថែមថា ទី ១ ឯកឧត្តមបានស្នើសុំ កុំឲ្យយកឈ្មោះថ្នាក់ដឹកនាំ មិនមែនតែឈ្មោះឯកឧត្តមទេ ឈ្មោះអ្នកផ្សេងៗទៀតទៅប្រើអញ្ចឹង ហើយទី ២ សុំឲ្យដេញថ្លៃទៅតាមលទ្ធភាព និងសមត្តភាពខ្លួងទៅ ទុកឲ្យគណកម្មការលទ្ធកម្មឃុំគេធ្វើការ ហើយបើក្នុងករណីយ៉ាងដូចជាដេញថ្លៃមិនប្រក្រតីនៅក្នុងសាលាសង្កាត់ប៉ាលហាលនោះ ពេលដេញថ្លៃមានភាពរញេរញៃុំានអ្នកកាសែតទៅរំខានគណកម្មការលទ្ធកម្ម ឯកឧត្តមបានចេញលិខិត ១ ដើម្បីនិរាករណ៍ការដេញថ្លៃនោះឲ្យដេញថ្លៃឡើងវិញ ។



លោក លន់ ឬទ្ធី គម្រៀមទៀតថា បើលោក លន់ឬទ្ធីប្ដឹងអ្នកកាសែតដាក់គុក នោះអ្នកកាសែតអត់មានបាយសុីទេ ព្រោះអ្នកកាសែតក្រ តែបើលោក លន់ ឬទ្ធី ជាប់គុក នោះលោក លន់ ឬទ្ធី មានបាយសុី ព្រោះលោក លន់ ឬទ្ធី គាត់ជាអ្នកមាន លោក លន់ ឬទ្ធី គម្រៀមកំហែងអ្នកសារព័ត៌មានបែបនេះ ធ្វើឲ្យអ្នកសារព័ត៌មាមមួយចំនួនខ្លាចរអារ៍មិនហានចុះផ្សាយនោះទេ ៕ ទ្រា ខ្នោ




































No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages