( ខេត្តក្រចេះ ): ពិធីដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ១ គម្រោងប្រវែង ០,៨៧ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់បេតុង ១៥០ មម និងក្រាលថង់កៅស៊ូប្លាស្ទិកថ្លា មុនចាក់បេតុ មានការថែទាំរយ:ពេល ៦ ខែ តម្លៃប៉ាន់ស្មាន ៤៧០.៥១៤.៧០៩ រៀល ។
ការដេញថ្លៃខាងលើនេះទៀតសោធ អ្នកសារព័ត៌មានមួយចំនួន ក៏ដូចជាមហាជនសង្កេតឃើញថា មានក្រុមហ៊ុនខ្លះ ពេលកំពង់ប្រជុំដាក់សំណើរដេញថ្លៃ បានដោះដូរឯកសារដេញថ្លៃនៅក្នុងសាលប្រជុំខណ:ជិតគៀកដល់ម៉ោបិតឈប់ទទួលសំណើរដេញថ្លៃ ។ ក្រោយបិតឈប់ទទួលសំណើរ ភ្នាក់ងារសារព័ត៌មាន បានសួរទៅមន្ត្រីលទ្ធកម្ម លោក សុខ ដំ នាយករងទីចាត់ការផែនការ និងវិនិយោគខេត្តក្រចេះ បានថ្លែងថា ការកំពង់ដាក់សំណើរដេញថ្លៃ បើក្រុមហ៊ុនដូរឯកសារ នោះជារឿងរបស់ក្រុមហ៊ុនទេ កុំឲ្យតែក្រុមហ៊ុនដាក់ឯកសារចូលក្នុងធុងប្រអប់ដេញថ្លៃរួចហើយ ទៅដកឯកសារពីក្នុងធុងមកដូរឯកសារ នោះមិនបានជាដាច់ខាត ។ មហាជនសង្កេតឃើញទៀតថា មុនដាក់សំណើរដេញថ្លៃ មន្ត្រីលទ្ធលម្មមិនបានអានសេចក្ដីនែនាំតាមសៀវភៅធីមនៃលក្ខណតិក:នៃការដេញថ្លៃរបស់ក្រសួងនោះទេ ។
គម្រោងដេញថ្លៃខាងលើ មានក្រុមហ៊ុនចំនួន ៦ បានដាក់សំណើរដេញថ្លៃ ហើយក្រុមហ៊ុនដែលដេញតម្លៃទាបជាងគេ មានសិទ្ធិយកគម្រោងមកអនុវត្តនោះ គឺក្រុមហ៊ុន ហេង ធន ដេញបានក្នុងតម្លៃ ២៣៩.២៥០.០០០ រៀល ចុះតម្លៃទាបយ៉ាងខ្លាំងប្រម៉ាណជា ៥០% ធ្វើឲ្យរដ្ឋបាលឃុំកោះច្រែង មានការរីកចំរើនយ៉ាងខ្លាំង ។
លោក កៅ រឿង មេឃុំកោះច្រែងបានឲ្យដឹងនាព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៦ ថា ចំពោះថវិការគម្រោងដែលនៅសល់ពីការដេញថ្លៃនោះ លោកមេឃុំមិនទាន់កំណត់បាននៅឡើយទេ រងចាំមួយសប្ដាហ៍សិន ពេលចុះកិច្ចសន្យា ទើបពិភាក្សាជាមួយក្រុមហ៊ុនបើអាចបន្តគម្រោងបានតាមតម្លៃដាក់ដេញនាពេលនេះ នោះលោកមេឃុំនឹងអនុញ្គាតឲ្យក្រុមហ៊ុន ហេង ធន បន្តគម្រោ បើសិនជាក្រុមហ៊ុន ហេង ធន មិនអាចបន្តគម្រោងបានទេ នោះនឹងប្រកាស់ដាក់ថវិការនៅសល់នេះ ដេញម្ដងទៀត ៕ ទ្រា ខ្នោ




















No comments:
Post a Comment