លោកអភិបាលខេត្តសំដែងបែបនេះ នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងពិធីដែលលោកអភិបាលខេត្តអញ្ជើញជួបសំណេះសំណាល និងជូនដំណើរយុវជន ១៤០ នាក់ ដែលត្រូវទៅបំពេញកាតព្វកិច្ចជាយោធា បន្ទាប់ពីបានដាក់ពាក្យស្នើសុំរួចរាល់ ។
លោក ប៉ែន កុសល្យ បានគូសបញ្ជាក់ទៀតថា ការចូលបម្រើកងទ័ព មិនត្រឹមតែជាកាតព្វកិច្ចស្របតាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពដ៏ធំធេងសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើការណែនាំសំខាន់ៗមួយចំនួនដល់យុវជនយោធិនថ្មីទាំងអស់ រួមមាន ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទឱ្យបានខ្ជាប់ខ្ជួន ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ជំនាញយោធា និងការហ្វឹកហាត់កាយសម្បទា ពីយោធាចារ្យ ដើម្បីក្លាយជាយោធិនដ៏រឹងមាំ និងមានសមត្ថភាពពេញលេញ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពផ្ទៃក្នុង ចេះស្រឡាញ់ ជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចបងប្អូនបង្កើត និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។
នាឱកាសនោះផងដែរ ថ្នាក់ដឹកនាំខេត្តក៏បានផ្តល់ជូននូវអំណោយ ថវិកាឧបត្ថម្ភ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួនដល់យុវជនជាប់កាតព្វកិច្ចយោធាទាំងអស់ ដើម្បីជាការលើកទឹកចិត្ត មុននឹងប្អូនៗឡើងរថយន្តចេញដំណើរទៅកាន់សាលាហ្វឹកហ្វឺនកងទ័ព វគ្គទី ១ នៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ៕ វ៉ាត វីរ:
























No comments:
Post a Comment