www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, July 4, 2026

ពលរដ្ឋ ត្រូវបានដោះស្រាយ និងទទួលយក ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី ៤

 សំណូមពរចំនួន ២៥ ពីប្រជាពលរដ្ឋ ត្រូវបានដោះស្រាយ និងទទួលយក ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី ៤


លោក អ៊ុក សំអឿន ប្រធានក្រុមសំណូមពរចំនួន


លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមេមត់ អាណត្តិទី ៤ នៅក្នុងបរិវេណវត្តគិរីមានជ័យ (វត្តបឹងជ្រោង) ស្ថិតភូមិបឹងជ្រោង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៦ ។
វេទិកានេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះគ្រូចៅអធិការវត្តបឹងជ្រោង លោក-លោកស្រី សមាជិក្រុមប្រឹក្សាស្រុក គណៈអភិបាលបាលស្រុក លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងបងប្អូនប្រជាពលរដ្ឋ ។


លោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុកមេមត់ បានថ្លែងបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី ៤ ផងដែរ ។ លោកបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺពិតជាមានសារសំខាន់ បានផ្តល់ឱកាសដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ បានដឹងពីតួនាទីភារកិច្ច ទំនាក់ទំនងរវាងគណៈអភិបាល និងក្រុមប្រឹក្សា ហើយក៏ជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋលើកឡើងនូវសំណួរ និងសំណូមពរ ដើម្បីឱ្យក្រុមប្រឹក្សាធ្វើការពិភាក្សា ឆ្លើយតបជូន និងបន្តពិភាក្សាលើសំណូមពរខ្លះ ដែលមិនអាចឆ្លើយភ្លាមៗបាន ដាក់បញ្ជូលទៅក្នុងផែនការអភិវឌ្ឍន៍ស្រុកជាដើម ។
ជាលទ្ធផលរយៈពេល ១ ព្រឹក វេទិកាទទួលបាន សំណូមពរពីប្រជាពលរដ្ឋបានចំនួ ២៥ សំណូមពរ ដូចជា សំណូមពរការតភ្ជាប់បណ្តាញអគ្គីសនី ផ្លូវក្នុងភូមិ ផ្លូវជនបទ បណ្តាញផ្លូវជាតិ បញ្ហាក្មេងទំនើង ប្រព័ន្ធធារាសាស្រ្ត ប្រព័ន្ធលូរំដោះទឹក និងបញ្ហាបម្រើសេវាសាធារណៈ ។ 
ក្នុងនោះមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបានចូលរួមតបតាមការសំណូមពរប្រជាពលរដ្ឋ ដោយទទួលយក និងដាក់ផែនការអនុវត្តក្នុងពេលឆាប់ៗនេះ ។
លោក អ៊ុក សំអឿន និងលោក ស្រេង លី មានប្រសាសន៍សរុបរួម ដោយសំណូមពរ ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គណៈអភិបាលស្រុក មេឃុំ កងកម្លាំងសមត្ថកិច្ច ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព ៕














No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages