គណៈកម្មាធិការគណបក្សស្រុកមេមត់ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម និងបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នល្យ
ត្បុងឃ្មុំ : ឯកឧត្តម ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមេមត់ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការគណបក្សស្រុកមេមត់ ដើម្បីរៀបចំពិធីផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត» និងសេចក្ដីសម្រេចស្ដីពី «ការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី ៦ ឆ្នាំ ២០២៧» នៅស្នាក់ការគណបក្សស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៦ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកមេមត់ ព្រមទាំងសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍បក្សស្រុក គណៈកម្មាធិការបក្សស្រុក និងតំណាងសាខាអង្គភាពចំណុះគណបក្សស្រុកមេមត់យ៉ាងច្រើនកុះករ ។
លោក ស្រេង លី ប្រធានគណៈកម្មាធិការគណបក្សស្រុកមេមត់ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ និងលោក អ៊ឹង សំអុល ប្រធានគណៈឃោសនាអប់រំស្រុក បានអានសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ។
ឯកឧត្តម ប៉ែន កុសល្យ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់សមាជិក សមាជិកាគ្រួសារបក្សទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ ។
ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សខេត្ត បានគូសបញ្ជាក់ពីសមិទ្ធផលធំៗក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់។ ជាមួយគ្នានោះ ឯកឧត្តមក៏បានកោតសរសើរចំពោះគណៈកម្មាធិការគណបក្សស្រុកមេមត់ ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលល្អនាពេលកន្លងមក ។
ឯកឧត្តម ប៉ែន កុសល្យ បានដាក់ចេញនូវការណែនាំគន្លឹះៗមួយចំនួនដល់អង្គពិធីទាំងមូល ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ រួមមាន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង៖ ថ្នាក់ដឹកនាំនិងសមាជិកបក្សគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត ស្រុក ឃុំ រហូតដល់ភូមិ ត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋដែលមានទុក្ខលំបាក ដោយត្រូវពិនិត្យមើលការផ្តល់ប័ណ្ណក្រីក្រឱ្យបានត្រឹមត្រូវ និងចំគោលដៅបំផុត ការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន៖ ជម្រុញឱ្យក្រុមការងារចុះជួយស្រុកមេមត់ សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសិក្សា និងរៀបចំដាំដើមឈើលម្អបន្ថែមតាមដងផ្លូវសាធារណៈនៅក្នុងរដូវវស្សានេះ ព្រមទាំងរៀបចំដាក់បំពាក់ប្រព័ន្ធភ្លើងបំភ្លឺដើរដោយថាមពលព្រះអាទិត្យ (សូឡា) ផងដែរ និងត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត៖ អាជ្ញាធរមូលដ្ឋានត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងណែនាំអំពីការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ព្រមទាំងក្តាប់ឱ្យបាននូវរាល់ទុក្ខលំបាករបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ។
ឯកឧត្តមប្រធាន បានលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់គណៈបក្សស្រុក និងគណៈបក្សឃុំនីមួយៗចំនួន ៥០ម៉ឺនរៀល ព្រមទាំងបានប្រគល់សម្ភារៈការិយាល័យដល់គណៈបក្សស្រុក រួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ២គ្រឿង និងម៉ាស៊ីនបោះពុម្ព (Printer) ចំនួន ២គ្រឿង ដើម្បីសម្រួលដល់ការងាររដ្ឋបាលឱ្យកាន់តែមានភាពរលូន ៕

No comments:
Post a Comment