( ត្បូងឃ្មុំ ): ផ្លូវបេតុងអាមេមួយខ្សែ មានតម្លៃជាង ៦៥៩ លានរៀល រត់ចេញពីផ្លូវជាតិលេខ ៧ នៅក្នុងភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដែលក្រុមហ៊ុន ថេង រីតា ទើបតែសាងសង់រួចថ្មីៗ បានលេចចេញស្នាមប្រេះ នៅកន្លែងមួយចំនួន ទាំងមិនទាន់បានប្រើប្រាស់ច្រើននៅឡើយ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងសួង បានសម្តែងការខកចិត្តយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បានអះអាងថា ការសាងសង់ផ្លូវ ១ ខ្សែនេះ ហាក់មានចំណុចមួយចំនួន មិនអនុវត្តតាមលក្ខណៈបច្ចេកទេស ដូចជាការមិនភ្ជាប់ដែកនៅចំណុចខ្លះ និងមិនឃើញមានការត្រួតពិនិត្យជាប់លាប់ ពីមន្ត្រីជំនាញ អំឡុងពេលកំពង់ដំណើការសាងសង់ ។
ការខកចិត្តរបស់ប្រជាពលរដ្ឋនេះ កើតឡើងដោយសារផ្លូវបានលេចស្នាមប្រេះ មុនពេលប្រជាពលរដ្ឋអាស្រ័យផលជាប្រចាំ ។
ប្រជាពលរដ្ឋបន្តថា គម្រោងផ្លូវនេះ បានដាក់ដេញថ្លៃកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៦ ដោយដំបូងមានថវិកាប្រមាណជាង ៤៣០ លានរៀល ផ្លូវប្រវែង ៥២៨ ម៉ែត្រ ស្រាប់តែពេលអនុវត្ត និងស្លាកគម្រោងឡើងទៅប្រវែងរហូតដល់ ៨២៨ ម៉ែត្រ ទទឹង ៦ ម៉ែត្រ រួមទាំងបំពាក់អំពូលសូឡាចំនួន ៨ ដើម ដែលមានថវិការឡើងរហូតដល់ជាង ៦៥៩ លានរៀលឯណោះ ។
លោក សឺង គិរីវណ្ឌី នាយកទីចាត់ការផែនការ និងវិនិយោគខេត្តត្បូងឃ្មុំ បានឱ្យដឹងនាថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ ២០២៦ ថា ចាំទៅមើលសិនព្រោះកំពង់នៅក្នុងគេកំពង់អនុវត្ត ហើយគេទុកមិនទាន់មានការប្រកាស់បិតគម្រោងនឹងនៅគណ:កម្មការបច្ចេកទេស និងម្ចាស់គម្រោងមិនទាន់ទៅមើលទេ ចាំមើលជាក់ស្ដែងសិន ៕






















No comments:
Post a Comment