www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, July 20, 2026

ឯកឧត្តម ឡាន់ ឆន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង-កម្ពុជា ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ




( ត្បូងឃ្មុំ ): ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ២ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី ១ នៃព្រឹទ្ធសភា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា (AMH) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកអូររាំងឪ នាព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ ។



ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ពន្ធធនាគារខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលបានគិតគូរពីសុខុមាលភាពប្រជាពលរដ្ឋនៅតាមជនបទ ទោះបីជាស្រុកមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន ៩ កន្លែង រង់ចាំផ្តល់សេវា ២៤ ម៉ោង លើ ២៤ ម៉ោង ក៏ដោយ ប៉ុន្តែការចុះជួយបន្ថែមពីគ្រូពេទ្យឯកទេសនាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងការកាត់បន្ថយការចំណាយ និងលើកកម្ពស់សុខភាពក្នុងមូលដ្ឋាន ។ 





 

លោកអភិបាលស្រុកបន្តថា នេះជាលើកទី ២ ហើយ ដែលសមាគម AMH បានចុះមកជួយស្រុកអូររាំងឪ ដោយកាលពីឆ្នាំ ២០២៥ ធ្លាប់បានព្យាបាលជូនពលរដ្ឋចំនួន ២០០ នាក់រួចម្តងមកហើយ ។ លើសពីនេះ ក្រោមការយកចិត្តទុកដាក់ពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ស្រុកអូររាំងឪក៏ធ្លាប់ទទួលបានការចុះជួយពីក្រុមគ្រូពេទ្យជំនាញបរទេសចំនួន ៣លើករួចមកហើយ រួមមាន ក្រុមគ្រូពេទ្យមកពីសាធារណរដ្ឋកូរ៉េ, ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសតួគី និងក្រុមគ្រូពេទ្យគ្មានព្រំដែនមកពីប្រទេសម៉ាឡេស៊ីផងដែរ ។



ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តមអនុប្រធានទី ១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី ២ នៃព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំកំពូលៗតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។



ឯកឧត្តមក៏បានថ្លែងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម AMH ព្រមទាំងការសម្របសម្រួលពីអាជ្ញាធរដែនដី និងក្រុមការងារចុះមូលដ្ឋាន ដែលបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ ។ ទន្ទឹមនេះ ឯកឧត្តមបានពន្យល់ណែនាំអំពីអាទិភាពចម្បងពីរនៃព្រឹទ្ធសភានីតិកាលទី ៥ គឺការលើកកម្ពស់ការទូតសភា និងការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋ ។



ឯកឧត្តម ឡាន់ ឆន បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូត ព្រមទាំងបានផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយៈការរស់នៅស្អាត ហូបស្អាត និងកាត់បន្ថយអាហារផ្អែម ប្រៃ ឬខ្លាញ់ច្រើន ដើម្បីជៀសវាងជំងឺដំកាត់ផ្សេងៗ ៕























No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages