ព្យុះសង្ឃរាទី ១៣ ឈ្មោះ ដួលហ្វីន
(Dolphin) នៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើប្រទេសកម្ពុជា តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ ដួលហ្វីន នេះទេ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៦ នៅតំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៥°C - ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០% បណ្ដាលឲ្យតំបន់ខ្ពង់រាប សីតុណ្ហភាពពី ២៤°C - ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០% បណ្ដាលឲ្យតំបន់មាត់សមុទ្រ សីតុណ្ហភាពពី ២៥°C - ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០% រលកសមុទ្រចាប់ពី ០,៥០ ម៉ែត្រ-១,៧៥ ម៉ែត្រ ។


No comments:
Post a Comment