www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, August 4, 2026

ផ្លូវបេតុងអាមេ ១ ខ្សែកំពុងសាងសង់ ក្រុមហ៊ុន យកដែកច្រេះមកក្រាលជាកញ្ច្រែង



( ខេត្តកំពង់ស្ពឺ ): នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៦ ផ្លូវបេតុងះាមេ ១ ខ្សែ ប្រវែង ១.៩៤៧ គ.ម ទទឹងខ្នង ៦ ម កម្រាស់ ១៥០ មម ធ្វើស្មារផ្លូវសងខាង ០.៥០ ម និងសាងសង់ស្លាក សញ្ញាគម្រោងចុះនួន ២ កន្លែង កំពុងតែសាងសង់ ដោយក្រុមហ៊ុន ឆែសុខអានសំណង់ ៧៣ ស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។



តាមការសង្កេតមើលជាក់ស្តែង និងសាក់សួរ អ្នកបច្ចេកទេសដែក បានឱ្យដឹងថា ខណៈដែល ក្រុមហ៊ុនយកដែកច្រេះទៅប្រើប្រាស់នោះ គុណភាពនៃសំណង់នឹងមានបញ្ហាកើតឡើយ ដោយស៊ីម៉ង់មិនបង្សីជាមួយដែក ច្រេះហើយវា អាច នឹងធ្វើអុកសុីតកម្មដែកបីអុកសុីតាមរូបមន្តគីមីវិទ្យា ធ្វើឲ្យប៉េតុងផ្ទុះប្រេះបែកខ្ទិចនៅពេលខាងមុខជាដើម ។



មហាជនល៏ដូចជាប្រជាពលរដ្ខដែលជាម្ចាស់អាស្រ័យផលផ្លូវខាងលើនេះ សំនូមពរស្នើដល់លោក ប្រាក់ លន់ ជាប្រធាន ក្រុមប្រឹក្សាឃុំ និងជាប្រធានគណៈកម្មការ លទ្ធកម្មឃុំព្រះនិព្វាន្ត គួរចាត់មន្ត្រីដែលមានជំនាញគ្រប់គ្រាន់តាមដានត្រួតពិនិត្យបច្ចេកទេស ដែលកំពុងការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះ ដែលមានទីតាំងស្ថិតនៅភូមិទួលធ្នង់ ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជៀសវាស គុណភាពផ្លូវមិនជាប់ប្រើប្រាស់បានយូរអង្វែង ដូចយកថវិកាជាតិ ទៅក្រាលលើផ្លូវជាន់ចោទ ។



ចំពោះដែកដែលច្រេះយកទៅប្រើនោះ អង្គភាពសារព័ត៌មាន បានសាកសួរលោក ឆែ សុខអាន តាម តេឡេក្រាម លោកចូលមើល តែលោកមិន ឆ្លើយតបនោះទេ ៕ ទ្រា ខ្នោ



No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages