( ត្បូងឃ្មុំ ): មានពិធីដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ១ គម្រោង និងសាងសង់ទ្វារទឹក ១ គម្រោង នៅក្នុងសាលាឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្វៃទី ១០ ខែសីហា ឆ្នាំ ២០២៦ ។
គម្រោងទី ១ សាងសង់ផ្លូវបេតុងអាមេចំ ១ ខ្សែ ប្រវែង ០,២៣ គីឡូម៉ែត្រ ទទឺង ៥ ម៉ែត្រ កម្រាស់បេតុង ០,១៥ ម៉ែត្រ តំលៃប៉ាន់ស្មាន ១៦៦.៤៣៩.៨០០ រៀល ក្រុមហ៊ុន ហង្ស គួយហេង ដេញបានក្នុងតម្លៃ ១៦៣.០០០.០០០ រៀល មានការចុះតំលៃតែជាង ៣ លានរៀល រីឯគម្រោងទី ២ សាងសង់ទ្វារទឺក ១ កន្លែង មាននិយ័ត្នករ ប្រវែង ៥ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ និងស្លាកសញ្ញាគ្រោង ១ កន្លែង តម្លៃប៉ាន់ស្មាន ៨១.៧៩៥.៩០០ រៀល ក្រុមហ៊ុន ហង្ស គួយហេង ដេញបានក្នុងតម្លៃ ៧៩.០០០.០០០ រៀល មានការចុះតម្លៃតែជាង ២ លានរៀលទេ ។
លោក ទន់ វ៉ា មេឃុំឈូកបានឲ្យដឹងថា ផ្លូវបេតុងអាមេ គឺបំរើផលប្រយោជដល់ប្រជាពលរដ្ឋ រត់នៅក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយឡែកទ្វារទឹក បំរើផលឲ្យកសិករក្នុងភូមិពងទឹក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ការដេញថ្លៃផ្លូវខាងលើនេះ មហាជនសង្កេតឃើញថា ក្រុមហ៊ុនចាំអុកឡុកយកលុយទឹកតែ សប្បាយចិត្តយ៉ាងខ្លាំង ដោយសារចរចារលុយទឹកតែត្រូវរូវគ្នាជាមួយក្រុមហ៊ុន ហង្ស គួយហេង ហើយមានក្រុមហ៊ុនតែ ៣ ក្រុមហ៊ុនទេ បានដាក់សំណើរដេញថ្លៃដើម្បីបង្គ្រប់លក្ខ័ណ្ឌតិក: ក្នុងការបើកសំណើរដេញថ្លៃ ដោយឡែកក្រុមហ៊ុនផ្សេងទៀត រងចាំយកលុយទឹកតែ ពីក្រុមហ៊ុន ហង្ស គួយហេង គឺមិនដាក់សំណើរដេញថ្លៃនោះទេ ។
មហាជនសង្កេតឃើញទៀតថា មានឈ្មោះ លោក គុណ មករ៉ា ដើរតួជាអ្នកជួយចចារទឹកតែឲ្យក្រុមហ៊នដេញថ្លៃផង កាន់កាតកាសែតផង ហើយគម្រៀមអ្នកសារព័ត៌មានថា ចង់សារព័ត៌មានណាផ្សាយអីផ្សាយទៅ មិនខ្វល់ទេ ក្នុងនោះផងដែរមានលោក លន់ ឬទ្ធី ម្ចាស់ក្រុមហ៊ុន លន់ ឬទ្ធី ដែលល្បីល្បាញខាងចចារលុយទឹកតែ និងល្បីល្បាញខាងគម្រៀមប្ដឹងអ្នកសារព័ត៌មានទៅលោកអភិបាលខេត្ត និងប្ដឹងទៅអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាមិត្តភ័ក្ដីរបស់ខ្លួនទៀតផង លោក លន់ ឬទ្ធី បាននិយាយថា ចង់សារព័ត៌នណាផ្សាយអីផ្សាយទៅ ។
ប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលលើសមិទ្ធិផលខាងលើ ក៏ដូចជាអ្នកសារព័ត៌មានមួយចំនួន បានសំណូមពរឲ្យលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ពិនិត្យមើលថា តើលោក គុណ មករ៉ា និងលោក លន់ ឬទ្ធី ជាអ្នកណាឲ្យពិតប្រាកដ់ និងមានអ្នកធំណាខ្លះនៅពីក្រោយខ្នង បានជាកាងសម្បើមម្លេះ ដើរជាន់ឈ្លីកិត្តិយស្សមើលងាយអ្នកសារព័ត៌មាន ដែលជាអង្គភាពក្រសួងមួយបង្កើតឡើងដោយរាជរដ្ឋាភិបាលបែបនេះទៅវិញ ៕ ទ្រា ខ្នោ

















No comments:
Post a Comment