( ខេត្តស្វាយរៀង ): ជនសង្ស័យចំនួន ៣ នាក់ត្រុវបានកម្លាំងអធិការក្រុងបាវិតឃាត់ខ្លួនពាក់ព័ន្ធករណីចាប់មនុស្សដាក់រថយន្ត ដើម្បីជំរិតទារប្រាក់ នៅក្រុងបាវិត ។

សមត្ថកិច្ចក្រុង វិតបានឲ្យដឹងថា នៅវេលាម៉ោង ៧ និង៥0 នាទីព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានការចាប់មនុស្សដាក់ឡានដើម្បីទាប្រាក់ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត្វាយរៀងភ្លាមៗ កម្លាំងបានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង បានបញ្ជាអោយលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមវិធានការជំនាញ ភ្លាមនោះ ក៏ឃេីញជនសង្ស័យកំពុងបើករថយន្តគេចខ្លួន សមត្ថកិច្ចបានដេញតាម និងស្ទាក់តាមគោលដៅប្រទាក់ក្រឡា ពេលនោះក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោលតាមផ្លូវ និងបានចេញពីរថយន្ត រួចរត់ចូលវាលស្រែ សមត្ថកិច្ចយើងបានរត់ដេញតាមចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៣ នាក់ ភេទប្រុស ជាជនជាតិវៀតណាម នៅវេលាម៉ោង ១០ និង ៣០ នាទីព្រឹកនាថ្ងៃដដែល ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងការបង្ក្រាបនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ៣ នាក់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន រថយន្តម៉ាក Toyota prius ពណ៌ក្រហម (ជារថយន្តធ្វើសកម្មភាព) ១ គ្រឿង កាំបិតធ្វើសកម្មភាព ៣ ដេីម
ទូរស័ព្ទដៃ ២ គ្រឿង និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕ ទ្រា ខ្នោ
No comments:
Post a Comment