( កំពង់ធំ ): ប្រជាពលរដ្ឋនៅក្នុងឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រីករាយ ខណ:គាត់ទទួលបានសមិទ្ធិផលថ្មីស្រឡាងមួយទៀត នាពេលខាងមុខឆាប់ៗនេះ គឺផ្លូវលំក្រាលគ្រួសក្រហម ១ ខ្សែប្រវែង ៨៥០ ម៉ែត្រតម្លៃ ១២៨.៩៨៤.៨៩៣ រៀល ដែលបានដាក់ឲ្យដេញថ្លៃសាងសង់នៅក្នុងសាលាឃុំមានរិទ្ធិ នាព្រឹកថ្ងៃទទី ២៥ ខែសីហា ឆ្នាំ ២០២៦ នេះ ។
ការដេញថ្លៃនេះមានការចូលរួមសង្កេតការណ៍ និងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រជាពលរដ្ឋជាច្រើននាក់ ក្រុមហ៊ុនដេញថ្លៃជាច្រើនក្រុមហ៊ុន អ្នកសារព័ត៌មានជិត ៤០ អង្គភាព លោកអភិបាលរងស្រុកសណ្ដាន់ផងដែរ ។
ការដេញថ្លៃគម្រោងផ្លូវខាងលើនេះផងដែរ បានទៅលើក្រុមហ៊ុន សៀង លីហ៊ង ជាអ្នកមានសិទ្ធិអនុវត្តគម្រោងផ្លូវខាងលើនេះ ។
មហាជនសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ មានតម្លាភាព ដេញដោយសេរី និងយុតិធម៌ ៕ ដោយ សុខ ផន ចាងហ្វាងគេហទំព័រ ខ្លីខ្លី

















No comments:
Post a Comment