www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, August 24, 2026

អាជ្ញាធរខេត្តស្ទឹងត្រែងលែងកូនត្រី ១០ ម៉ឺនក្បាល និងមេពូជ ១៥០ គីឡូក្រាម


( ខេត្តស្ទឹងត្រែង ): អាជ្ញាធរខេត្តស្ទឹងត្រែងបន្លែងកូនត្រី ១០ មុឺនក្បាល និងត្រីមេពូជ ១៥០ គីឡូក្រាម ចូលក្នុងអាងទឹកទំនប់វារីអគ្គិសនីសេសានក្រោម ២ ស្ថិតក្នុងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ ។



ការព្រលែងកូនត្រីដ៏ច្រើននេះ ត្រូវបានរៀបចំដោយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង ។


លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានឱ្យដឹងថា រដ្ឋបាលខេត្តបានប្រារព្ធ «ទិវាមច្ឆជាតិ»នេះចំនួន ២៣ លើករួចមកហើយចាប់តាំងអំលុងឆ្នាំ ២០០៣ ដោយអនុវត្តជាប់លាប់ទៀងទាត់ជារៀងរាល់ឆ្នាំ ។ ក្នុងនោះដោយមានកិច្ចសហការជាមួយក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម ២ បានយ៉ាងល្អប្រសើរផងនោះ រដ្ឋបាលខេត្តបានលែងកូនត្រី និងត្រីមេពូជចំនួន ៦ លើករួចមកហើយ ចាប់តាំពីឆ្នាំ ២០២០ មកម្លេះ បើគិតចំនួនត្រីដែលត្រូវលែងសរុបជាង ៥០ ម៉ឺនកូន និងត្រីមេពូជជិត ១ តោនចូលទៅក្នុងអាងទឹកវារីអគ្គិសនីសេសានក្រោម ២ នេះ ។


លោក ទុំ នីរ៉ូ បានបញ្ជាក់ផងដែរថា កូនត្រីពូជដែលបានលែងនៅពេលនេះរួមមាន ត្រីឆ្ពិន ៦០.០០០ ក្បាល ត្រីប្រា ២០.០០០ ក្បាល និងត្រីពោ ២០.០០០ ក្បាល ត្រីចម្រុះមេពូជទម្ងន់ ១៥០ គីឡូក្រាម (ដូចជា ត្រីឆ្ពិន ត្រីគ្រុំ ត្រីក្រាញ់ ត្រីក្រោស ត្រីរៀល និងត្រីព្រលូង) ។


លោក He Yunchun នាយកគ្រប់គ្រងទូទៅនៃស្ថានីយ៍វារីអគ្គិសនីសេសាន បានគូសបញ្ជាក់ថា ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍អភិវឌ្ឍបៃតង ស្របតាមច្បាប់បរិស្ថានកម្ពុជា ។ក្រុមហ៊ុនបានសហការជាមួយរដ្ឋបាលជលផលក្នុងការបង្កាត់ពូជ និងលែងកូនត្រីតាមលក្ខណៈវិទ្យាសាស្ត្រ ដើម្បីរួមចំណែកការពារជីវៈចម្រុះ និងស្តារធនធានជលផលក្នុងដងទន្លេសេសាន ។


លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវចាត់វិធានការគ្មានការលើកលែង ហើយត្រូវអនុវត្តតាមច្បាប់ដាច់ខាតចំពោះជនល្មើស រួមទាំងអ្នកទិញ អ្នកកែច្នៃ និងអ្នកលក់ឧបករណ៍នេសាទខុសច្បាប់ ។ លោកអភិបាលខេត្តបានរំឭកបន្ថែមដែរថា កន្លងមករាជរដ្ឋាភិបាលចុះបញ្ជីដីធ្លី និងចេញប័ណ្ណរឹងការពារតំបន់អភិរក្សសត្វផ្សោត "ផ្ទះផ្សោត" ជាផ្លូវការ ដើម្បីទប់ស្កាត់ការរំលោភបំពាន ។
អាជ្ញាធរខេត្ត និងមន្ត្រីជំនាញបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសា
ទបំផ្លិចបំផ្លាញ (ដូចជា ឧបករណ៍ឆក់ គ្រឿងផ្ទុះ និងថ្នាំពុល) ហើយរួមគ្នាក្លាយជាភ្នែកច្រមុះ ក្នុងការការពារធនធានមច្ឆជាតិឱ្យបានគង់វង្សតទៅកូនចៅជំនាន់ក្រោយ ៕ ទ្រា ខ្នោ













No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages