( ខេត្តស្វាយរៀង ): សមត្ថកិច្ចស្រុកចន្ទ្រាធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ២ នាក់ ដកហូតបានអាវុធជាតិផ្ទះព្រមទាំងថ្នាំញៀនជាច្រើន ។
កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការបង្ក្រាបគ្រឿងញៀនក្នុងខេត្តស្វាយរៀង កាលថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រាបានដឹកនាំកម្លាំងសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចន្ទ្រា ដោយមានការសម្របសម្រួលពីឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង ចុះធ្វើរដ្ឋបាលបង្ក្រាបទីតាំង ជួញដូរ រក្សាទុក ប្រេីប្រាស់ លួចលាក់កែច្នៃខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត បានឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ស្រីម្នាក់(ជាជនជាតិវៀតណាម)ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តព្រៃវែង ។

ជាលទ្ធផលសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន សារធាតុញៀនសរុបទាំងអស់ ទម្ងន់ ១,២៨៧.៥ ក្រាម ក្នុងនោះ ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ៨,៦២ ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ១.០៦៦,៣៨ ក្រាម ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី ទម្ងន់ ២១២,៥ ក្រាម កញ្ឆាក្រៀម ២០,៥ ក្រាម អាវុធខ្លី ២ ដើមនិងគ្រាប់ ៦ គ្រាប់ ទូរស័ព្ទដៃ ២ គ្រឿងជញ្ជីង ១ គ្រឿង និងសម្ភារប្រេីប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ទ្រា ខ្នោ
No comments:
Post a Comment