www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, August 23, 2026

ព្យុះទី ១៨ ឈ្មោះ សូដេល បានវិវត្តទៅជាព្យុះសង្ឃរា



ព្យុះទី ១៨ ឈ្មោះ សូដេល បានវិវត្តទៅជាព្យុះសង្ឃរា រួមនឹងព្យុះទី ១៩ ឈ្មោះ ណារ៉ា និងព្យុះទី ២០ ឈ្មោះ ហ្គាណារី មានឥទ្ធិពលលើប្រទេសកម្ពុជា តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ នៅតំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៥°C - ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០% តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៤°C - ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០% តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៥°C - ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០% និងរលកសមុទ្រចាប់ពី ០,៥០ ម៉ែត្រ -១,៧៥ ម៉ែត្រ ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages