( ភ្នំពេញ ): សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី ២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមការដឹកនាំរៀបចំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភានិងជាប្រធាន ISC-2 គឺជាការចង ក្រងបណ្តាញអ្នកស្រឡាញ់សន្តិភាព ដើម្បីធ្វើយ៉ាងណាប្រែក្លាយទស្សនយោ បល់ឱ្យទៅជាការអនុវត្តជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋតាមរយៈការស្តារទំនុកចិត្ត ការជឿជាក់ យោគ យល់គ្នា ពង្រឹងការគោរពច្បាប់អន្តរជាតិឡើងវិញ នៅក្នុងខណៈពិភពលោកកំពុងរងនូវវិបត្តិការប្រែប្រួលប្រកបដោយគ្រោះ ថ្នាក់ ដោយសារសណ្តាប់ធ្នាប់សកលបាន ធ្លាក់ចុះ រួមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ ជាដើមនោះ ។
សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱ កាសទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Sounthone Xayya chak ប្រធានស្តីទីរដ្ឋសភាឡាវ កាលពីល្ងាច ថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦ នៅ អគារអគ្គនាយកដ្ឋានពន្ធដារ ខណៈដែលលោកស្រី បានដឹកនាំគណៈប្រតិភូរដ្ឋ សភា ឡាវ មកចូលរួមសន្និសីទ ISC-2 តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភា ធិបតី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនលោកស្រីSounthone Xayya chak ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ និងបានឆ្លៀតពេលវេលាដ៏មមាញឹកមកជួបសម្តែងការគួរសមនិង ពិភាក្សាការងារជាមួយសម្តេចនៅពេលនេះ ។ ដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជានាពេលនេះ ពិតជាមានសារៈ សំខាន់ នៅក្នុងការអនុវត្តកុងសង់ស៊ីស ដែលជាការឯកភាពគ្នារបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លង មក ក៏ដូចជាជួយគាំទ្រឱ្យសន្និសីទ ISC-2 ដំណើរការទៅដោយរលូន ទទួលបានធាតុចូលចម្រុះគ្នា ពីអ្នកស្រឡាញ់សន្តិភាពទាំងអស់នៅទូទាំងពិភពលោក ក្នុងការបម្រើឧត្តមប្រយោជន៍ជូនពលរដ្ឋ ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដូចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងឱកាសពិធីបើកសន្និ សីទដូច្នេះថា ការជួបជុំរបស់យើងនៅ ក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្ដូរពាក្យសម្តីលួង លោមចិត្ត ឬផ្តល់នូវក្ដីសង្ឃឹមដែលគ្មានការពិតនោះទេ ។ យើងមកទីនេះ ក្នុង នាម ជាតំណាងដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិរបស់យើង។ កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះ ត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឺងម៉ាត់ ។ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកលដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា «យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ង ប្រាថ្នាចង់បាននូវស្ថានភាពដែលល្អបំផុត» ៕ ទ្រា ខ្នោ










No comments:
Post a Comment