www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, August 28, 2026

ឯកឧត្តម វង សូត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបេឡារុសចូលជួបសម្តែងការគួរសម



( ភ្នំពេញ ): ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាព សភាកម្ពុជា-បេឡារុស បានអនុបញ្ញាតឱ្យលោក Uladzimir Bara vi kou ឯក អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកអញ្ជើញមកចូល រួមសន្និសោទ្ធ ប្រធានសភានៃអន្តរសភាលើកទី ២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាល្ចាចថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៦ ។



ក្នុងជំនួបនេះ ឯកឧត្តម វង សូត បានស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូស បញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងមានប្រ សិទ្ធភាព ។



ភាគីទាំងពីរបានរំលឹកថា កម្ពុជា និងបេឡារុស បានភ្ជាប់ទំនាក់ទំនងការទូតតាំង ពីឆ្នាំ ១៩៩៥ ហើយទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់លើវិស័យសំខាន់ៗជាច្រើន ។



ឯកឧត្តម វង សូត បានស្នើឱ្យបន្តពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋ សភា និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលមន្ត្រីអគ្គលេខាធិការដ្ឋសភា ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារ ។



ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់បេឡារុស ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជា ពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ កសិកម្ម និងគ្រឿងយន្តកសិកម្ម ព្រមទាំងបង្ហាញការត្រៀមខ្លួនក្នុងការពិភាក្សាបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ។

ឯកឧត្តមអនុប្រធានទី ២ រដ្ឋសភា គាំទ្រចំពោះលទ្ធផលនៃជំនួបរបស់ លោកឯក អគ្គរដ្ឋទូត ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីខែមិថុនា កន្លងទៅ ដែលបានផ្តល់នូវកាលានុវត្តភាពបន្ថែមទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នសភា នៃប្រទេសយើងទាំងពីរ ។ វត្តមានដ៏ខ្ពង់ ខ្ពស់របស់ លោកឯកអគ្គរដ្ឋទូតបេឡារុស ចូលរួមកិច្ចប្រជុំប្រធានសភានៃអន្តរសភា លើកទី ២ គឺជាកិត្តិយសយ៉ាងធំនធេង និងបានស្តែងឱ្យឃើញពីចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា-បេឡារុស ។



ឯកឧត្តម វង សូត បានសម្តែងការអប អរសាទរ ចំពោះការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី ២ ដែលជាកិត្តិយស និងជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងបេឡារុស ។ ឯកឧត្តមបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃសន្និបសីទនេះ ក្នុងការកសាងទំនុកចិត្ត តាម រយៈកិច្ចសន្ទនា និងការការពារសន្តិភាព ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ។



ភាគីទាំងពីរបានបង្ហាញជំនឿថា លទ្ធ ផលនៃជំនួបនេះ នឹងរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ ៕ ទ្រា ខ្នោ











No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages