www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, September 4, 2026

ពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ គម្រោងនៅក្នុងសាលាឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ






( កំពង់ធំ ): ពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេមូលនិធិឃុំ តាមបែបលទ្ធិប្រជាធិបតេយ្យដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅថ្នាក់ក្រោមជាតិ ១ គម្រោងនៅក្នុងសាលាឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាមហាជន និងអ្នកសារព័ត៌មានមួយចំនួន បានរឹះគន់យ៉ាងចាស់ដៃ ទៅលើលោកមេឃុំកកោះ ដែលជាប្រធានលទ្ធកម្មគម្រោង ដោយសារតែអ្នកសារព័ត៌មានមួយចំនួន បានសុំលេខទូរស័ព្ទលោកមេឃុំកកោះ តែលោកមេឃុំកកោះ មិនព្រមឲ្យលេខទូរស័ព្ទទៅអ្នកសារព័ត៌មានស្គាល់នោះទេ បែរជាលោកមេឃុំឆ្លើយថា យកលេខទូរស័ព្ទធ្វើអី លោកមេឃុំកកោះឲ្យអ្នកសារព័ត៌មានថតយកលេខទូរស័ព្ទលោកមេឃុំពីជញ្ជាំង ដែលបិតនៅក្នុងរចនាសម្ព័ន្ធសសេរលេខតូចៗមើលមិនច្បាស់ សូម្បីតែថតពង្រីកតាមកាមេរ៉ាក៏មើលមិនឃើញទៀត ។




ពិធីដេញថ្លៃគម្រោងផ្លូវមូលនិធិឃុំខាងលើនេះ មានការចូលរួមពីលោក ខាត់ ញ៉េះ អភិបាលរងនៃគណ:អភិបាលស្រុកសន្ទុក លោក ខៀវ ប៉ាង នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ធំ និងមានការចូលរួមសង្កេតការណ៍ពីសំណាក់ អ្នកសារព័ត៌មានប្រម៉ានជា ២៥ អង្គភាព និងក្រុមហ៊ុនដេញថ្លៃជាច្រើនក្រុមហ៊ុន និងប្រជាពលរដ្ឋដែលជាអ្នកទទួលអាស្រ័យផលលើផ្លូវខាងលើផងដែរ ។


មុនដាក់សំណើដេញថ្លៃ លោក ខាត់ ញ៉េះ អភិបាលរងស្រុកសន្ទុក បានថ្លែងថា ការអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ ២០២៥ ត្រូវបានបញ្ចប់ ១០០% ដោយឡែកការអនុវត្តគម្រោងមូលនិធិឃុំឆ្នាំ ២០២៦ មានឃុំខ្លះក៏ត្រូវបានបញ្ចប់ ១០០% ផងដែរ នៅសល់តែឃុំមួយចំនូនកំពង់អនុវត្ត និងដេញថ្លៃជាលើកទី ២ ។



លោក ខៀវ ប៉ាង នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកំពង់ធំ បានថ្លែងថា ថវិការដែលឃុំដាក់ឲ្យដេញថ្លៃលើកទី ២ នេះ គឺជាថវិការដែលនៅសល់ពីការដេញថ្លៃលើកទី ១ ដោយសារតែក្រុមហ៊ុនដេញលើកមុន គាត់មិនហានបន្តគម្រោង ខ្លាចខាតកាន់តែច្រើនទៀត ។



សូមជំរាបថា គម្រោងផ្លូវខាងលើ គឺរត់នៅក្នុងភូមិស្វាយកាល់ និងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ សាងសង់ផ្លូវបេតុងអាមេប្រវែង ៤៥០ ម៉ែត្រ ទទឹងខ្នងលើ ៦ ម៉ែត្រ កម្រាស់បេតុង ០,១៥ ម៉ែត្រ តម្លៃប៉ានស្មានដាក់ឲ្យដេញ ៣០៣.៦១១.៤៧១ រៀលគត់ ក្រុមហ៊ុន វង់ សុខហេង ដាក់ដេញបានក្នុងតម្លៃ ១១៦ លានរៀលគត់ ជា តម្លៃទាបជាងគេទី ១ ជាអ្នកមានសិទ្ធអនុវត្តគម្រោងផ្លូវខាងលើនេះ មិនមានការចចារលុយទឹកតែគ្នានោះទេ ។



ប្រជាពលរដ្ឋក៏ដូចជាមហាជន និងអ្នកសារព័ត៌មានមួយចំនួនបានរឹះគន់ចំៗទៅលើលោកមេឃុំកកោះ ថា ប៉ឹនអ្នកសារព័ត៌មាន សុំស្គាល់លេខទូរស័ព្ទលោកមេឃុំកកោះ មិនបានផង រឹកកោងដូចឥន្ធនូអញ្ចឹង ចុះទំរាំតែប្រជាពលរដ្ឋតូចតាច ដែលជាកសិករ កម្មករ នៅក្នុងឃុំកកោះ ធ្វើការទំនាក់ទំនងពឹងពាក់លោកមេឃុំយ៉ាងមេចទៅ មហាជនសង្ស័យថា ប្រហែលជាលោកមេឃុំកកោះរឹកកោងជាងឥន្ធនូទៅទៀតមើលទៅ ដែលលោកមេឃុំក្នុងនាមជាម៉ែជាឳគេមួយឃុំនោះ ។
មហាជនបានសំនូមពរសូមឲ្យលោក ខាត់ ញ៉េះ អភិបាលរងស្រុកសន្ទុក មេតាជួយសំរួលលោកមេឃុំកកោះ ផង សូមឲ្យលោកមេឃុំមើលៗប្រជាពលរដ្ឋផង ព្រោះលោកមេឃុំជាអ្នកបំរើរាស្ត្រណា ៕ ទ្រា ខ្នោ










No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages