( ត្បូងឃ្មុំ ): ឆ្លងចរន្តអគ្គីសនី បង្កឲ្យមានអគ្គីសភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ១ ខ្នងរាបដល់ដី តែមិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។
ហេតុការដ៏គួឲ្យសោកស្ដាយនេះ កើតឡើងនៅ វេលាម៉ោង ១២ និង ៥០ នាទី ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ ស្ថិតនៅភូមិថ្នល់ថ្មី សង្កាត់វិហ៊ាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មាន ករណីអគ្គិភ័យ (ភ្លើងឆេះផ្ទះ) មួយកើតឡើង នៅចំណុចផ្ទះរបស់ឈ្មោះ ឈឿន ឆៃ ភេទប្រុស អាយុ ៣៨ ឆ្នាំ និងប្រពន្ធឈ្មោះហ៊ិន សាវីន អាយុ ៤៨ ឆ្នាំ ស្ថិតនៅភូមិសង្កាត់ខាងលើ កម្លាំងជំនាញពន្លតឮអគ្គីសភ័យបានធ្វើការអន្តរ៉ាគមបាញ់ពន្លត់ភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១ គ្រឿង និងប្រើប្រាស់ទឹកអស់ ១ រថយន្តគ្រប់គ្រងស្ថានការបានទាំងស្រុងនៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃខែដដែល ។
ករណីអគ្គិភ័យនេះមិនបណ្តាលឲ្យមាន មនុស្សរងរបួស និងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ចំពោះសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ នគរបាលយើងនឹងរៀបចំផ្តល់ជូនគាត់ឡើងវិញ ។
សម្ភារៈខូចខាតរួមមាន ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៤ម×៧ម ជញ្ជាំងស័ង្កសី រនាបឈើ ឆេះទាំងស្រុង ចំនួន ១ ខ្នង ប្លង់ដីស្រែ ១ សន្លឹក សំបុត្រកំណើត ៤ សន្លឹក សៀវភៅគ្រួសារ ១ សន្លឹក សៀវភៅស្នាក់នៅ ១ សន្លឹក អត្តសញ្ញាណ ប្តី ប្រពន្ធ កង់ ១ គ្រឿង បណ្ណសមធម៌ ១ សន្លឹក និងសម្ភារៈផ្ទះបាយមួយចំនួន ៕ ទ្រា ខ្នោ












No comments:
Post a Comment