www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, November 2, 2026

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្រុកតំបែរ




( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។


លោក ផាត សុខសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ថ្លែងថា ការបើកបវេសនកាលឆ្នាំសិក្សាថ្មី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់វិស័យអប់រំ ដែលជាសញ្ញានៃការចាប់ផ្តើមដំណើរសិក្សាថ្មី និងជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សទាំងអស់បន្តខិតខំប្រឹងប្រែងរៀនសូត្រ ស្វែងយល់ចំណេះដឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព សម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ។



ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងក្រៃលែង ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកតំបែរ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការគ្នារៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះឡើង ។



ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសវិស័យអប់រំ។ ក្នុងន័យនេះ ឯកឧត្តមបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំ និងនាំមកនូវសុខសន្តិភាពពេញលេញ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលបានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទីមួយ ។



ឯកឧត្តមបានលើកឡើងពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងវិស័យអប់រំ យុវជន និងកីឡា ក្នុងខេត្តត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ កន្លងទៅ រួមមាន ការពង្រីក និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការបំពាក់សម្ភារសិក្សា បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បណ្ណាល័យ បន្ទប់កុំព្យូទ័រ និងបង្គន់អនាម័យ ព្រមទាំងការពង្រឹងគុណភាពនៃការបង្រៀន និងរៀន ដែលបានរួមចំណែកធ្វើឱ្យលទ្ធផលសិក្សារបស់សិស្សានុសិស្សមានការរីកចម្រើន និងកើនឡើងជាបន្តបន្ទាប់ ហើយសមិទ្ធផលទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា អាជ្ញាធរមូលដ្ឋាន មាតាបិតា និងសហគមន៍ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការជំរុញវិស័យអប់រំឱ្យមានការរីកចម្រើន ។



ឯកឧត្តម ប៉ែន កុសល្យ បានបញ្ជាក់ថា វិស័យអប់រំត្រូវបន្តជាអាទិភាព លើការកសាងធនធានមនុស្ស ដែលមានចំណេះដឹង ជំនាញ សមត្ថភាព សីលធម៌ និងមនសិការស្នេហាជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍក្នុងយុគសម័យថ្មី ។


 

ឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធថា ចំពោះគ្រឹះស្ថានសិក្សាត្រូវបន្តអនុវត្តវិធានការអាទិភាពចំនួន ៤ រួមមាន (១) ពង្រឹងអភិបាលកិច្ចសាលារៀនប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព (២) កែលម្អកម្មវិធីសិក្សា និងជំរុញសកម្មភាពក្រៅម៉ោងសិក្សា (៣) លើកកម្ពស់សុខភាព និងអនាម័យក្នុងសាលារៀន និង (៤) ពង្រឹងភាពជាដៃគូរវាងសាលារៀន មាតាបិតា និងសហគមន៍ ចំពោះគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ៖ ត្រូវបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ អភិវឌ្ឍសមត្ថភាពបង្រៀន និងយកចិត្តទុកដាក់លើសិស្សានុសិស្សគ្រប់រូប ជាពិសេសសិស្សដែលរៀនយឺត សិស្សមានជីវភាពក្រីក្រ និងសិស្សមានពិការភាព ដោយមិនត្រូវទុកឱ្យសិស្សណាម្នាក់ត្រូវបានបោះបង់ចោលពីប្រព័ន្ធអប់រំឡើយ ចំពោះសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ គោរពឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងច្បាប់រដ្ឋ ប្រកាន់ខ្ជាប់នូវពាក្យស្លោក «កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ» ព្រមទាំងជៀសឱ្យឆ្ងាយពីគ្រឿងញៀន បារីអេឡិចត្រូនិក ល្បែងស៊ីសង ក្រុមក្មេងទំនើង និងការប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ ហើយមាតាបិតា និងអាណាព្យាបាល ត្រូវបន្តគាំទ្រ លើកទឹកចិត្ត និងតាមដានការសិក្សារបស់កូនៗ ព្រមទាំងសហការឱ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីជំរុញការសិក្សារៀនសូត្ររបស់កូនៗឱ្យទទួលបានលទ្ធផលល្អប្រសើរ និយាយដោយឡែក អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តយកចិត្តទុកដាក់ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជុំវិញបរិវេណសាលារៀន ទប់ស្កាត់បទល្មើសផ្សេងៗ និងជួយសម្រួលចរាចរណ៍ក្នុងម៉ោងចេញ-ចូលរៀន ដើម្បីធានាសុវត្ថិភាពជូនសិស្សានុសិស្ស ៕ អត្តបទ វ៉ាត វីរ:





































No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages