www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, November 2, 2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅស្រុកមេមត់



(ត្បូងឃ្មុំ): ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ស្ថិតក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ។



ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។ ជាមួយគ្នានោះ ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយបានសង្កត់ធ្ងន់លើដំណើរការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ស្របតាមគោលការណ៍ «ចេះ គឺជាប់» ដែលក្រសួងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព យុត្តិធម៌ គុណធិបតេយ្យ និងប្រសិទ្ធភាពខ្ពស់ ។



ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា រាល់ការប្រឡងជ្រើសរើសមន្ត្រី គឺផ្តល់ឱកាសស្មើៗគ្នាដល់បេក្ខជនគ្រប់រូប ដូច្នេះក្មួយៗសិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញផ្ទាល់ខ្លួនឱ្យពិតប្រាកដ ទើបជាកូនសោដ៏សំខាន់ក្នុងការទទួលបានជោគជ័យ និងចូលរួមចំណែកបម្រើជាតិមាតុភូមិ ។



ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ។ 



ឯកឧត្តមក៏បានដាស់តឿនដល់សិស្សានុសិស្សឱ្យបន្តប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រមទាំងបានផ្តាំផ្ញើបន្ថែមថា៖ «ការអប់រំ និងការកសាងសមត្ថភាព គឺជាគ្រឹះរឹងមាំសម្រាប់អនាគតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល» ។



ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់ការលើកទឹកចិត្ត និងឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូនូវកាតាបសម្រាប់ប្រើប្រាស់ និងថវិកាចំនួន ១០ ម៉ឺនរៀលក្នុងម្នាក់ៗ រីឯក្មួយៗសិស្សានុសិស្សទទួលបានថវិកាចំនួន ១ ម៉ឺន រៀល ព្រមទាំងកាតាប និងសម្ភារសិក្សាមួយចំនួនផងដែរ ៕ អត្តបទ វ៉ាត វិរ:


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages