www.kliykliy.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, July 8, 2026

គណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ ចុះពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែង រកឃើញជនបរទេសស្នាក់នៅ...


( ត្បូងឃ្មុំ ): ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះរឹតបន្តឹងច្បាប់ និងត្រួតពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែង ដែលសង្ស័យមានការប្រព្រឹត្តបទល្មើស Online Scams ស្ថិតនៅភូមិត្រពាំងផ្លុងទី ១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសហការរវាង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ), កម្លាំងកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ។ ជាលទ្ធផល នៅក្នុងទីតាំងអគារស្នាក់នៅបន្ទប់ជួល ១ ខ្នង ដែលមាន ១៣ បន្ទប់នោះ សមត្ថកិច្ចបានរកឃើញ ជនជាតិបរទេសស្នាក់នៅសរុបចំនួន ២១ នាក់ (ក្នុងនោះមានស្ត្រី ៨ នាក់) រួមទាំងដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួន ។ បច្ចុប្បន្ន ជនបរទេសទាំង ២១ នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ ។ ចំពោះទិសដៅបន្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បាននិងកំពុងបន្តយុទ្ធនាការដុតដៃដុតជើង ចុះស្រាវជ្រាវ ត្រួតពិនិត្យ និងស្វែងរកទីតាំងសង្ស័យផ្សេងៗទៀត ដែលមានការលួចលាក់ប្រព្រឹត្តបទល្មើស ឬការរស់នៅប្រមូលផ្តុំខុសច្បាប់ នៅទូទាំងក្រុង-ស្រុកទាំង ៧ ក្នុងភូមិសាស្ត្រខេត្ត ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏កំពុងបន្តជំរុញការផ្សព្វផ្សាយ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ អនុក្រឹត្យលេខ ៣ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages