( ត្បូងឃ្មុំ ): ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក តា ដុយតុង នាយកក្រុមហ៊ុនទឹកដោះគោ អង្គរមីល អញ្ជើញកាត់បញ្ចុះគ្រឹះខ័ណ្ឌសីម៉ាសាងសង់សាលារៀន ១ ខ្នងមាន ៥ បន្ទប់ ក្នុងសាលាបឋមសិក្សាគ្រញូង ស្ថិតនៅភូមិគ្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៦ ខែកក្ដដា ឆ្នាំ ២០២៦ ។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍សំណេះសំណាលជំរុញឲ្យសិស្សានុសិស្សទាំងអស់ត្រូវតែគោរពស្រលាញ់ស្ដាប់តំបូមានឳពុកម្ដាយ លោកគ្រូអ្នកគ្រូ និងខិតខំរៀនសូត្រ គ្រេបជញ្ជក់យកចំណេះដឹងសម្រាប់បំពេញការងារចិញ្ចឹមជីវិត និងកុំបោះចោលសម្រាមពាសវាលពាសកាល ត្រូវចូលរួមស្រលាញ់ថែរក្សាបរិស្ថានឲ្យបានស្អាតល្អ ។ ឯកឧត្តមបានជំរុញឲ្យមាតាបិតាសិស្សានុសិស្សទាំងអស់ ត្រូវទុកឱកាស់ឲ្យកូនៗបានរៀនសូត្រគ្រប់គ្រាន់ និងជួយជំរុញឲ្យកូនៗខិតខំរៀនសូត្រ ។
ក្នុងនោះផងដែរ ឯកឧត្តមក៏បានជំរុញដល់សិល្ប:ករសិល្ប:ការនី មាននាយ ព្រែក នាយ ព័កមុី នាយ គ្រត ដែលបានចូលរួមក្នុងអង្គពិធីនេះ ជួយផ្សពផ្សាយជំរុញដល់ប្រជាពលរដ្ឋ ជាទស្សនិកជនទស្សនា ជួយពញ្ញាក់ស្មារតីឲ្យគាត់ចូលរួមស្រលាញ់បរិស្ថានផងដែរ ។
ឯកឧត្តម ជួប ប៉ារីស៍ បានគូសបញ្ជាក់ទៀតថា បរិស្ថានយើងស្អាត សុខភាពយើងល្អ កូនៗរៀនពូកែ យើងទទួលបានធុនធានមនុស្សល្អ ប្រទេសជាតិយើងរីកចំរើន ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានគឹតគូយកចិត្តទុកដាក់ខ្ពស់លើមូលធុនមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានតំណាងឲ្យប្រជាពលរដ្ឋក្នុងស្រុក ពញាក្រែក ជាពិសេសក្នុងឃុំវាលម្ជូរ បានថ្លែងគោរពអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន អង្គរមីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់ធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ កម្លាំងកាយចិត្ត ចូលរួមកសាងអគារសិក្សាថ្មីចំនួន ១ ខ្នង ៥ បន្ទប់ និងជួសជុលអគារសិក្សា ១ ខ្នង ៣ បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាគ្រញូង ភូមិក្រញូង ឃុំវាលម្ជូរ ស្រុកពញាក្រែក ដែលបាននឹងប្រារព្ធពិធី បញ្ចុះបឋមសិលាសាងសង់ នាពេលនេះ ។
លោក លី សុភាលីន បន្តថា ការសាងសង់អគារសិក្សាបន្ថែម គឺជាធាតុចូលដ៏សំខាន់ ក្នុងការកសាងធនធានមនុស្ស ជាពិសេសចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសាបព្រួសចំណេះដឹង និងបណ្តុះស្មារតីក្មួយៗ កុមារ៉ាកុមារី យុវជនយុវតីគ្រប់រូបឱ្យមានមោទនភាពជាតិ មានសីលធម៌ និងគុណធម៌ ព្រមទាំងមានសុទិដ្ឋិនិយម ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ការបន្ថែមចំនួនថ្នាក់រៀនក្នុងសាលា គឺជាការចូលរួមចំណែកផ្តល់ជូននូវកាលានុវត្តភាពសម្រាប់ក្មួយៗ សិស្សានុសិស្ស ឱ្យបានចូលសិក្សា និង ទទួលនូវសេវាអប់រំកាន់តែកៀកជិតលំនៅដ្ឋាន ព្រមទាំងបានជួយសម្រួល និងសម្រាលបន្ទុកលើការ ចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាជួយកាត់បន្ថយនូវការលំបាកក្នុងការបញ្ជូនកូនឱ្យទៅរៀនឆ្ងាយៗ ពីឪពុកម្តាយ និងផ្ទះសំបែង ដែលក្នុងមុំទី ១ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ នៃបញ្ចកោណទី ១ របស់យុទ្ធសាស្ត្របញ្ជារកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧ ដែលមានសម្តេចមហា បវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តស្តីពី ការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្របតាមគោលនយោបាយទាំងពីរចំណុចរបស់ ក្រសួងអប់រំ យុវជន និងកីឡា គឺធានាឱ្យមានការអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ ការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និងធានាស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង របស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ៕ ដោយ ទ្រា ខ្នោ




















No comments:
Post a Comment